ប្រវត្តិរូបខ្ញុំ

Camera 360

 

មិត្តភក្តិរបស់ខ្ញុំបានផ្តល់យោបល់ថាអោយខ្ញុំសរសេរអំពីជីវប្រវត្តិរបស់ខ្លួនខ្លះផងព្រោះ គេអាចនឹងចង់ស្គាល់ ។ ដូច្នេះខ្ញុំក៏បំពេញតាមសំណូមពររបស់ពួកគេ ។ ខាងក្រោមនេះគឺជាជីវិតរបស់ខ្ញុំ

ខ្ញុំឈ្មោះកូនឆ្មារ កើតនៅថ្ងៃ១៩ ខែមេសា ឆ្នាំ១៩៩៦ ។ អាចយល់ថាខ្ញុំនៅក្មេងនៅឡើយទេមើលទៅ បុន្តែកុំយល់ច្រឡំថាក្មេងមិនដឹងអី អោយសោះណា ព្រោះខ្ញុំមិនមែនបែបនោះទេ ។

កាលពីបឋមវ័យរបស់ខ្ញុំ ខ្ញុំរៀននៅសាលាបឋមសិក្សាបឹងសាឡាង រួចក៏បន្តមកវិទ្យាល័យជាស៊ីមសាមគ្គី ។ ខ្ញុំជាសិស្សម្នាក់ដែលស្រលាញ់មុខវិជ្ជាភាសាខ្មែរ នឹង វិជ្ជាផ្នែកខាងអក្សរ ព្រោះខ្ញុំមិនពូកែខាងមុខវិជ្ជាគិតលេខ ទើបបានជាមិនស្រលាញ់នោះ ។ បើសិនជាខ្ញុំរៀនពូកែខាងមុខវិទ្យាដែលទាក់ទង នឹង រូបមន្តបូករួមទាំងការគិតលេខនោះ ប្រហែលជាខ្ញុំចូលចិត្តមុខវិជ្ជាអស់នេះមិនខាន ។

កាលពីក្មេង ខ្ញុំពូកែគូររូបភាពណាស់ ប៉ុន្តែឥលូវប្រហែលជាគូរលេងស្អាតហើយ ព្រោះខានគូរយូ ។ ហើយខ្ញុំក៏ពូកែខាងតែងសេចក្តីដែរ ដែលជាហេតុជំរុញអោយខ្ញុំចេះតែងនិពន្ធ ។ ហើយខ្ញុំក៏ធ្លាប់ប្រលងជាប់សិស្សពូកែផ្នែកភាសាខ្មែរចំណាត់ថ្នាក់លេខ៣ ប្រចាំវិទ្យាល៏យដែរ តែក៏ត្រូវធ្លាក់នៅពេលប្រលងជម្រុះទូទាំងរាជធានី ។

ខ្ញុំកើតនៅភ្នំពេញ ក្នុងកូនគ្រួសារដែលមានជីវភាពមធ្យម តែមិនសូវហ៊ឺហាប៉ុន្មាននោះទេ ។ ដោយឪពុករបស់ខ្ញុំជាយោធា ហើយម្តាយខ្ញុំជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយ ។ ខ្ញុំរស់នៅជាមួយប្អូនស្រី ម៉ាក់យាយ ម៉ាក់នឹងប៉ារបស់ខ្ញុំ រួមជាមួយឆ្មារមួយសម្បុក ។ ហើយខ្ញុំមានមិត្តល្អម្នាក់ឈ្មោះចាន់ឌី ដែលពួកយើងបានស្គាល់គ្នាតាំងពីតូចៗ ។ នាងជាមិត្តតែម្នាក់ដែលស្និទ្ធស្នាលបំផុតរបស់ខ្ញុំ ព្រោះពួកយើងមាននិស្ស័យស្រដៀងគ្នា ហើយក៏ជាអ្នកយល់ចិត្តគ្នាដែល ។

ខ្ញុំស្រលាញ់ការសរសេរ ដូច្នេះហើយខ្ញុំចេះតែសរសេរនេះ សរសេរនោះ ដោយដើមឡើយខ្ញុំគ្មានគំនិតចង់ជាអ្នកនិពន្ធអ្វីនោះទេ ។ តែនៅថ្ងៃមួយកាលនោះគឺប្រហែលជាខ្ញុំរៀនថ្នាក់ទី៥ ខ្ញុំបានលេងល្បែងកំសាន្តជាមួយមិត្តភក្តិរបស់ខ្ញុំដែលនៅក្បែរៗផ្ទះរបស់ខ្ញុំ ហើយមិត្តភក្តិខ្ញុំម្នាក់ក៏លើកឡើងថា « ឈប់លេងដេញចាប់ហើយហត់ណា់ស់ លេងអិផ្សេងវិញទៅ » (ល្បែងដែលពួកខ្ញុំលេងកលាលពីក្មេងៗគឺ លេងដេញចាប់ ចាក់ជើងមួយ បិទពួន លោតកៅស៊ូ នឹង លេងធ្វើអ្នកគុណនិយម សុទ្ធតែជាល្បែងដែលមានប្រជាប្រិយ តែពេលនេះប្រហែលជាគ្មានអ្នកលេងទៀតទេ) ពួកយើងក៏នាំប្តូរគ្នាលេងល្បែងមួយផ្សេងតាមគំនិតមិត្តភក្តិម្នាក់ទៀត គឺលេងធ្វើជាតារាចម្រៀង ដោយអ្នកខ្លះធ្វើជាអ្នកច្រៀង អ្នកខ្លះធ្វើជាទស្សនិកជន ចំនែកខ្ញុំជាពិធីករ នឹងជាអ្នកដឹកនាំ ព្រោះតែខ្ញុំរៀនថ្នាក់ធំជាងគេ ចំណែកអ្នកផ្សេងរៀនថ្នាក់ទី៤ ទី៣ ហើយក៏ក្មេងខ្លះនៅមិនទាន់គ្រប់អាយុចូលរៀននៅឡើយ ។ ហើយពួកខ្ញុំក៏លេងបង្កើតផលិតកម្មមួយ ដោយខ្ញុំជាម្ចាស់ក្រុមហ៊ុន នឹង អ្នកនិពន្ធបទកំណាព្យ នឹង ចម្រៀង ហើយអ្នកឯទៀតធ្វើជាអ្នកឧបត្ថម្ភុ, តារាចំរៀង នឹង អ្នកថតរូប ។ ចាប់តាំងពីពេលនោះមកអាជីពអ្នកនិពន្ធរបស់ខ្ញុំក៏បានដុះដាល ដោយខ្ញុំរៀនតែងកំណាព្យ នឹង អត្ថបទតិចតួច ។ បន្ទាប់មកខ្ញុំក៏ប្តូរពីតែងកំណាព្យមកតែងចម្រៀងវិញម្តង ដោយយកបទណាដែល​ខ្ញុំចេះច្រៀងនឹងចាំមាត់ស្ទាត់ យកមកសរសេរជាលំនាំ ។

IMG_20130415_120410

 

បន្ទាប់ពីនោះមកទៀត នៅពេលដែលខ្ញុំរៀនថ្នាក់ទី៦ លោកគ្រូរបស់ខ្ញុំបានផ្តល់ឱកាសអោយខ្ញុំសរសេរជា​ អត្ថបទអប់រំមួយដើម្បីតំណាងអោយថ្នាក់យកទៅប្រកួតជាមួយថ្នាក់ផ្សេងទៀត ដើម្បីជម្រុះចូលទៅប្រកួតដាក់តាំងនៅពិធីតាំអពិពណ៌ក្នុងបណ្ណាល៏យ នៅឯសាលាគរុកោសល្យរាជថានីភ្នំពេញ ដោយគាត់យល់ឃើញថាខ្ញុំជាសិស្សពូកែតែងសេចក្តីប្រចាំថ្នាក់ ហើយក៏គូរគំនូរស្អាត ។ ខ្ញុំបានធ្វើជាអត្ថបទរឿងអប់រំស្តីពីអនាម័យសម្រាប់អ្នករស់នៅតាមទីជនបទដាច់ស្រយាល ដោយខ្ញុំត្រូវគូររូបនិយាយពីសាច់រឿងរួចសរសេរសាច់រឿងពីខាងក្រោមរូប ដូចសៀវភៅសម្រាប់កុមាមុំ នឹង​ ម៉ាប់ ។ ហើយនៅពេលអត្ថបទខ្ញុំបានបញ្ចប់រួចជាប់ជ័យលាភី លោកគ្រូរបស់ខ្ញុំបានអោយលុយ១ម៉ឺនរៀលមកដល់ខ្ញុំ ដោយគាត់ប្រាប់ថាជារង្វាន់សម្រាប់់ខ្ញុំ ។ ខ្ញុំពិតជាសប្បាយចិត្តមែនទែន ព្រោះនេះជាលើកដំបូងក្នុងជីវិតដែលខ្ញុំបានកាន់លុយមួយម៉ឺនរៀល ព្រោះនៅឆ្នាំនោះលុយមួយមឺនរៀល​គឺជាលុយដែលច្រើនសម្រាប់ក្មេងបឋមសិក្សា ដោយពេលនោះប៉ាខ្ញុំអោយលុយតែ១៣០០រៀលទៅរៀនប៉ុណ្ណោះ ។ ញ៉ាំបាយអត់៣០០ បង់គួរគ្រូអស់៥០០ នៅសល់ពីនឹងទុកទិញនំញ៉ាំ នឹង សន្សំលុយទុកទិញាសម្ភារៈសិក្សា ព្រោះប៉ាខ្ញុំមិនដែលអោយលុយបន្ថែមទេ ។ បើសិនជាស​ម័យនេះវិញ១៣០០នោះ ប្រហែលជាសម្រាប់ក្មេងថ្នាក់មត្តេយ្យនោះទេ ។

ក្រោយពីបញ្ចបពីបឋមសិក្សាទៅខ្ញុំក៏បានបង្កើតស្នាដៃថ្មីមួយ ដោយខ្ញុំបានតែងជារឿងប្រលោមលោកដោយខ្ញុំសរសេរដាក់សៀវភៅ២០០ទំព័រ ហើយក៏មានការចូលចិត្តពិសំណាក់មិត្តភក្តិខ្ញុំដែល គេថាល្អមើលណាស់ ។ ហើយស្នាដៃថ្មីនេះគឺខ្ញុំបានចេះតាមរយៈ ការអានសៀវភៅប្រលោមលោក សមាគមអ្នកនិពន្ធខ្មែរ ដែលម់ាក់ខ្ញុំទិញមក ព្រោះគាត់ចូលចិត្តអាន នឹង និពន្ធដូចខ្ញុំដែរ ហើយគាត់ក៏ចង់ក្លាយជាអ្នកនិពន្ធដែល តែគាត់មិនមានសមត្ថភាព ព្រោះគាត់រៀនបានតិច ។ ហើយឥលូវខ្ញុំ​ក៏សម្រេចគោលបំណងនេះជំនួសគាត់ ។ ដំបូងឡើយខ្ញុំអានសៀវភៅ រឿងប្រលោមលោកមិនដឹងស្អីជាស្អីទេ ព្រោះនៅក្មេងមិនចេះមើល ។ តែដោយថ្ងៃមួយខ្ញុំអផ្សុកពេកខ្ញុំក៏​យកមកអានរួចស្រមើលស្រមៃដូចជាមើលរឿង ភាគទូរទស្សន៍អញ្ចឹង នៅពេលនោះទើបខ្ញុំចេះយល់ ពីសាច់រឿងខ្លះៗ ។ ខ្ញុំចាប់ផ្តើមអានសៀវភៅប្រលោមលោកដែលម់ាក់ខ្ញុំទិញមកម្តងមួយៗ  ដោយខ្ញុំយល់ថាវាមានប្រយោជន៍ជាច្រើន ព្រោះការប្រើពាក្យពេជន៍ណែងណងរបស់អ្នកនិពន្ធ បានធ្វើអោយខ្ញុំចេះពាក្យថ្មីៗ ដែលជាពាក្យប្លែកៗ នឹង ពិបាកអាន ដោយខ្ញុំបានកត់ទុករួចយកទៅសួរពីអត្ថន័យពិលោកគ្រូខ្ញុំ ។ ហើយការអាននេះដែលបានធ្វើអោយខ្ញុំ​យល់ដឹងពីសង្គមបានច្រើន ។ ដោយស្នាដៃដែលខ្ញុំបានអានមានដូចជាស្នាដៃរបស់ អ៊ំស្រី ម៉ៅសំណាង, អ្នកគ្រូនន, អ្នកនិពន្ធកែវ ចន្ទបូរណ៍ , អ្នកនិពន្ធ ប៉ាល់វណ្ណារីរក្ស ជាដើម ។ ហើយរឿងប្រលោមលោកដំបូងគេ ដែលធ្វើអោយខ្ញុំចង់អាននោះ គឺរឿង សំនៀងខ្យងសោក ដែលជាស្នាដៃរបស់អ៊ំស្រី ម៉ៅ សំណាង ដោយខ្ញុំចាប់អារម្មណ៍ខ្លាំងទៅលើគម្របសៀវភៅ ដោយគេបានគូររូបនារីម្នាក់ដែលអង្គុយជួសជុលមុង ឬ ក៏សំណាញ់មិនដឹងទេចាំមិនបាន នៅលើគ្រែក្រោមដំបូលផ្ទះស្បូវ នៅមាត់សមុទ្រយ៉ាងស្រស់ស្អាត ។ខ្ញុំអានរឿងទាំងនោះដោយចាប់អារម្មណ៍លើគម្របជាមុន បន្ទាប់មកចំណងជើង មិនបានគិតពីសាច់រឿងទេ ព្រោះចេះតែអានមិន​សូវយល់ប៉ុន្មានផង ។ ដោយការអានទាំងនេះទើបខ្ញុំបានលួចយកគំនិតនោះ មករៀនសរសេរ ហើយខ្ញុំក៏បានសរសេររឿងប្រលោមលោកពីក្បាល សម្រាប់អោយមិត្តភក្តិខ្ញុំអានកម្សាន្ត នឹង លំហែអារម្មណ៍ ។

ហើយខ្ញុំក៏ឆ្លៀតនិពន្ធ រឿងនៅពេលខ្ញុំទំនេរ រហូតមកដល់សព្វថ្ងៃ ហើយកាន់តែចាប់អារម្មណ៍នៅពេលដែល បានអានតាមប្រព័ន្ធអ៊ីនធឺណេត តាមវេបសាយរបស់បង ផ្កាយNovels បងសុបិន្ត អ្នកនិពន្ធវ័យក្មេង នឹង ប្លកផ្សេងទៀត ទើបធ្វើអោយខ្ញុំបង្កើតប្លកនេះឡើងដើម្បី បង្ហាញស្នាដៃដើម្បីអោយរៀមច្បង នឹង​ ប្រិយមិត្តទាំងឡាយបានអានហើយជួយកែប្រែ ។

 

479946_144ssd402042363657_129012204_n_副本

19 thoughts on “ប្រវត្តិរូបខ្ញុំ

  1. កូនឆ្មា ពេលណាបានអ្នករៀបចំរឿងថ្មីរបស់អ្នក? ខ្ញុំរងចាំ! លើសពីនេះខ្ញុំចង់បានលេខទូរស័ព្ទអ្នកព្រោះលេខអ្នកឲ្យខ្ញុំលើកមុខ បាត់ទៅហើយ អរគុណ!

    • ខ្ញុំជាមនុស្សដែលចូលចិត្តទទួលស្គាល់ការពិត មិនមែនរត់គេចឡើយ ។ ខ្ញុំដឹងថាបើប៉ាម៉ាក់ដឹងគាត់នឹងមិនពេញចិត្ត តែបើខ្ញុំមិនហ៊ានទទួលស្គាល់ខ្លួនឯងថាជាអ្នកណា នោះខ្ញុំនឹងធ្វើអោយមនុស្សជុំវិញខ្លួនខ្ញុំកាន់តែពិបាកចិត្ត ។ ជីវិតរស់នៅជាមួយការពិត មិនមែនរស់នៅក្នុងសំបកឡើយ !!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s